កាលបរិច្ឆេទ: ០៤ កុម្ភៈ ២០២២ / សុខភាព
ក្រោយពីផ្អាកអស់រយៈពេលមួយឆ្នាំ កម្មវិធី VIP Kinal សម្រាប់ដៃគូពាណិជ្ជកម្មរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមនៅកម្ពុជា(ឱសថស្ថាន ក្រុមហ៊ុនចែកចាយឱសថ គ្លីនិក) ត្រូវបានដាក់ឲ្យដំណើរការឡើងវិញកាលពីថ្ងៃទី១៨ មករា។ ពិធីលាងភោជនាហារលើកទីមួយត្រូវបានធ្វើឡើងជាមួយអតិថិជនជាវដុំធំៗ នៅភោជនីយដ្ឋានមួយនៅទីក្រុងភ្នំពេញ។ រីឯថ្ងៃបន្ទាប់គឺជាមួយអតិថិជនលក់រាយតាមឱសថស្ថាននានានៅទីក្រុងភ្នំពេញ និងមកពីខេត្តមួយចំនួនដូចជាខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងតាកែវ ដែលទទួលស្វាគមន៍ដោយក្រុមការងារផ្នែកលក់របស់សហគ្រាស។
លោកតិច ស៊ីម៉ូ នាយកផ្នែកពាណិជ្ជកម្មរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម បានរម្លឹកដល់អ្នកចូលរួមទាំងអស់ពីតំណាក់កាលសំខាន់ៗ នៃប្រវត្តិរបស់សហគ្រាស និងបានថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសមួយនេះ។
នៅចុងបញ្ចប់នៃពិធីជប់លៀងទាំងពីរលើក មានការចាប់ឆ្នោតផ្សងសំណាង ហើយរង្វាន់ធំជាងគេគឺម៉ូតូមួយគ្រឿង។ ប្រាកដណាស់ថា ពិធីជប់លៀងសម្រាប់កម្មវិធី VIP Kinal នឹងត្រូវរៀបចំនៅតាមបណ្តាខេត្តផងដែរ៕